កាលបរិច្ឆេទ: ០៧ កុម្ភៈ ២០២៣
បន្ទាប់ពីចូលកាន់កាប់តំណែងជាអគ្គនាយកក្រុមហ៊ុន Zuellig Pharma ប្រចាំនៅកម្ពុជាអស់រយៈពេលប្រាំមួយខែមក លោក Jan Rask Christensen ដែលគ្រប់គ្រងក្រុមហ៊ុននៅប្រទេសមីយ៉ាន់ម៉ាផងដែរនោះ ត្រូវបានលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ទទួលស្វាគមន៍យ៉ាងកក់ក្តៅ កាលពីថ្ងៃទី៣១ មករា ក្នុងឱកាសចុះទស្សនកិច្ចនៅរោងចក្រផលិតឱសថនៅចោមចៅ។ Zuellig Pharma ជាក្រុមហ៊ុនចែកចាយឱសថដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនចែកចាយធំៗជាច្រើននៅកម្ពុជា និងជាដៃគូសហការដ៏សំខាន់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម។ អគ្គនាយកក្រុមហ៊ុនរូបនេះបានសម្តែងការចាប់អារម្មណ៍ជាពិសេសទៅលើគុណភាពឧបករណ៍មន្ទីរពិសោធន៍ Labiocert ដែលធ្វើការត្រួតពិនិត្យគុណភាពផលិតផលឱសថរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម៕